នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ឯ.ឧ.អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីអោយបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត ។
សារៈសំខាន់ៗក្នុងកិច្ចជំនួបពិភាក្សានេះ រួមមាន៖
1.ពង្រឹងសហប្រតិបត្តិការទ្វេភាគី
.បង្កើនកិច្ចសហការនៅផ្នែកសេដ្ឋកិច្ច, វិនិយោគ និងអភិវឌ្ឍន៍សង្គម។
.សហរដ្ឋអាមេរិកត្រូវបានចាត់ទុកជាដៃគូសហការដ៏សំខាន់ និងទីផ្សារធំមួយសម្រាប់កម្ពុជា។
2.គោលដៅសេដ្ឋកិច្ចរបស់កម្ពុជា
.ចាកចេញពីស្ថានភាព “ប្រទេសមានកំណើនអភិវឌ្ឍតិចតួច” នៅឆ្នាំ ២០២៩។
.ក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០។
3.ការពិភាក្សាលើបញ្ហាសន្តិសុខសេដ្ឋកិច្ចឌីជីថល
.បទល្មើសឆបោកអនឡាញ(Scams), សន្តិសុខអ៊ីនធឺណិត(Cyber Security) និងហិរញ្ញវត្ថុឌីជីថលដែលជះឥទ្ធិពលលើការវិនិយោគ។
4.ការផ្ដល់ជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក
.ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
5.ការចរចាពន្ធគយបដិការ (Reciprocal Tariffs)
.កម្ពុជាបានរៀបចំក្រុមការងារ ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីចូលរួមចរចាជុំទី២នៅសហរដ្ឋអាមេរិក។
6.វិធានការប្រឆាំងការក្លែងបន្លំដើមកំណើតទំនិញ
.ចេញប្រកាសអន្តរក្រសួងសម្រាប់ទប់ស្កាត់ និងធានាតម្លាភាពក្នុងការនាំចេញទៅទីផ្សារអាមេរិក។
នៅចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ចំពោះការគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់។